សុភមង្គលក្នុងគ្រួសារ
រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល់ជារៀងរហូតគឺជាឃ្លាដែលអ្នកនិពន្ធតែងតែសរសេរឡើង នៅរាល់ចុងបញ្ចប់នៃសាច់រឿងនីមួយៗ។ ប៉ុន្តែនៅក្នុងការរស់នៅប្រចាំថ្ងៃយើងបានដឹងរួចមក ហើយថាសុភមង្គល់ និង អពមង្គល់គឺជារឿងពីរដែលតែងតែកើតឡើងក្នុងគ្រួសារនីមួយៗ។ ទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចធ្វើអោយការរស់នៅរបស់យើង ប្រកបដោយសុភមង្គលច្រើនជាងភាពម៉ងសៅដែរ។ ការមានផ្នត់គំនិត ទទួលយកការពិត មានការអត់អោន និង សម្ថភាពក្នុងការសំលឹងជីវិត ប្រកបដោយសុទិដ្ឋិនិយមគឺសុទ្ធតែជាកត្តាដែលអាចធ្វើអោយជីវិតរស់នៅ ប្រចាំថ្ងៃរបស់យើងបង្កើននៅភាគរយនៃសុភមង្គល់បានច្រើនជាមិនខាន។ ខាងក្រោមនេះជាចំនុចខ្លះៗក្នុងការអនុញ្ញាតិ្តអោយយើងរស់នៅប្រកប ដោយសុភមង្គល់។