វិធីកំនត់ពីអារម្មណ៍របស់អ្នកដ៏ទៃ
មនុស្សយើងកើតមកខុសៗគ្នាពេលខ្លះយើងមានអារម្មណ៍ល្អហើយពេលខ្លះទៀតក៏មានអារម្មណ៍មិនល្អ
ហេតុនេះទើបពេលខ្លះវាធ្វើអោយយើងសំដែលចេញមកខាងក្រៅនៅអ្វីដែលយើងមាននៅក្នុងចិត្ត។ ភាពតានតឹង រី ភាពរីករាយទាំងនេះពេលខ្លះវាមានរយះពេលខ្លីហើយពេលខ្លះទៀតក៏មានរយះ ពេលវែងអារម្មណ៍ទាំងនេះវាបានធ្វើអោយយើងមានសម្ពាធ រឺ ក៏អាចឈានចូលដល់ការពិបាកចិត្ត យ៉ាងខ្លាំង។ ជាធម្មតាពេលដែលយើងមានអារម្មណ៍មិនល្អយើងតែងតែសំដែងចេញមកក្រៅប៉ុន្តែ តើយើងដែលគិតពីអារម្មណ៍របស់អ្នកដ៏ទៃដែលនៅក្បែយើងរីទេ។ ខាងក្រោមនេះគឺជាវិធីខ្លះៗក្នុង ការកំនត់អោយដឹងថាតើអ្នកដ៏ទៃមានអារម្មណ៍ដូចម្តេច?
អ្នកអាចសំគាល់ថាតើមនុស្សម្នាក់មានអារម្មណ៍ដូចម្ដេចតាមរយះកាយវិការដែលគេសំដែងចេញមកខាង
ក្រៅ ការនិយាយស្ដី រី ទឹកមុខរបស់ពួកគេ។ យកចិត្តរបស់គេដាក់ក្នុងចិត្តរបស់អ្នកដើម្បីអោយដឹង ថាតើវាពិបាកប៉ុណ្ណាក្នុងការដោះស្រាយវិបត្តិដែលពួកគេកំពុងប្រឈមដូចជា វិបត្តិគ្រួសារ
វិបត្តិការងារ រឺ វិបត្តិផ្សេងៗទៀត។ទោះបីជាយ៉ាងណាក៏ដោយក៏អ្នកមិនអាចទស្សន៍ទាយត្រូវ100% លើបញ្ហាររបស់មនុស្សម្នាក់ៗបានទេ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះការប្រើពាក្យសំដីរបស់អ្នក ទៅលើពួកគេ។
2-ព្យាយាមទំនាក់ទំនងជាមួយពួកគេ:
កុំទុកអោយពួកគេនៅឯកោដើម្បីអោយពួកគេអាចបើកចិត្តអោយទូលាយក្នុងការប្រាប់យើងអំពីបញ្ហារ
ដែលពួកកំពុងតែកើតឡើង។យ៉ាងណាក៏ដោយអ្នកមិនត្រូវជឿជាក់100%លើអ្វីដែលពួកគេកំពុង តែប្រាប់អ្នកដែរព្រោះពេលខ្លះគេអាចកុហកអ្នកនៅបញ្ហារបស់ពួកគេដើម្បីគេចវេសពីការសួរនាំរបស់
អ្នក។
3- ព្យាយាមតាមដានយកចិត្តទុកដាក់រាល់នៅការប្រព្រិត្តិប្រចាំថ្ងៃរបស់ពួកគេ :
វិធីនេះអាចជួយអ្នកក្នុងការកំនត់អោយឃើញថាតើមានការផ្លាស់ប្ដូរអ្វីខ្លះ និង អនុញ្ញាតិអោយអ្នក
រកឃើញពីមូលហេតុនៃការផ្លាស់ប្តូរទាំងនោះ។
4- ព្យាយាមបង្ហាញភាពស្មោះត្រង់របស់អ្នកទៅពួកគេក្នុងកំឡុងពេលទំនាក់ទំនងជាមួយគ្នា :
ភាពស្មោះត្រង់របស់អ្នកនឹងធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការស្វែងយល់នៅរាល់ចំនុចនីមួយ
ៗដែលអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយពួកគេហើយពួកគេក៏មានអារម្មណ៍ថាងាយស្រួល
និង អាចទុកចិត្តបានក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកផងដែរ។
រៀបរាង និង និពន្ធដោយ: Nemo So
Comments
Post a Comment