សុភមង្គលក្នុងគ្រួសារ
រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល់ជារៀងរហូតគឺជាឃ្លាដែលអ្នកនិពន្ធតែងតែសរសេរឡើង នៅរាល់ចុងបញ្ចប់នៃសាច់រឿងនីមួយៗ។ ប៉ុន្តែនៅក្នុងការរស់នៅប្រចាំថ្ងៃយើងបានដឹងរួចមក ហើយថាសុភមង្គល់ និង
អពមង្គល់គឺជារឿងពីរដែលតែងតែកើតឡើងក្នុងគ្រួសារនីមួយៗ។
ទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចធ្វើអោយការរស់នៅរបស់យើង ប្រកបដោយសុភមង្គលច្រើនជាងភាពម៉ងសៅដែរ។
ការមានផ្នត់គំនិត ទទួលយកការពិត មានការអត់អោន និង
សម្ថភាពក្នុងការសំលឹងជីវិត ប្រកបដោយសុទិដ្ឋិនិយមគឺសុទ្ធតែជាកត្តាដែលអាចធ្វើអោយជីវិតរស់នៅ ប្រចាំថ្ងៃរបស់យើងបង្កើននៅភាគរយនៃសុភមង្គល់បានច្រើនជាមិនខាន។
ខាងក្រោមនេះជាចំនុចខ្លះៗក្នុងការអនុញ្ញាតិ្តអោយយើងរស់នៅប្រកប ដោយសុភមង្គល់។
១ ស្រលាញ់អ្វីគ្រប់យ៉ាងដែលដៃគូរយើងមាន
នៅពេលយើងទទួលយកនរណារម្នាក់នៅក្នុងជីវិតយើងគឺទទួលយកអ្វីគ្រប់ យ៉ាងដែលគេកំពុងតែមានគឺមានន័យថាទាំងគុណសម្បត្តិ
និង គុណវិបត្តិ របស់គ។ ការព្យាយាមផ្លាស់ប្តូរនរណារម្នាក់នឹងបង្កើតអោយមានការ ឈ្លោះប្រកែកគ្នា
និង សម្ពាធយ៉ាងខ្លាំងអោយគ្នាទៅវិញទៅមក។ អ្នកត្រួវយល់ថាស្រលាញ់មនុស្សម្នាក់គឺទទួលយកអ្វីៗគ្រប់យ៉ាងដែលគេ កំពុងតែមានគឺមានន័យថាគុណសម្បត្តិ
និង គុណវិបត្តិនេះឯង។ ហើយត្រូវចាំថាដៃគូរអ្នកក៏កំពុងតែទទួលយកនៅគុណសម្បត្តិ និង
គុណវិបត្តិអ្នកដូចគ្នា។ ដូច្នេះជំនួសអោយការព្យាយាមផ្លាស់ប្តូរនរណា ម្នាក់។
អ្នកគួរដឹងគុណដៃគូរអ្នកដែលទទួលយកអ្នកទោះបីជាដឹងថា អ្នកមានចំនុចខ្វះខាតជាច្រើនក៏ដោយ។
២
បោះបង់ទស្សនះបុរាណដែលរំពឹងថារស់នៅជាមួយគ្នាយ៉ាង មានសុភមង្គល់រៀងរហូតទៅ។
ជាធម្មតាមនុស្សដែលមានទស្សនះបែបនេះតែងតែមានបញ្ហានៅពេលដែល ពួកគេមានទំនាក់ទំនងស្នេហាក្នុងសង្គមពិត។
មានពាក្យមួយឃ្លាបាន ពោលថា ( សុភមង្គលមិនមែនជាអ្វីដែលអ្នកកំពុងស្វែងរកនោះទេ។
ប៉ុន្តែវាជាការបង្កើតឡើងរវាងមនុស្សណាម្នាក់ រឹ មួយក្រុមណាមួយ។)
បើសិនជាអ្នកព្យាយាមរកមនុស្សម្នាក់ដែលអាចផ្ដល់សុភមង្គលអោយអ្នក បានគ្រប់យ៉ាងនោះអ្នកនិងគ្មានថ្ងៃស្វែងរកមនុស្សនោះបានជាដាច់ខាត។
ដូច្នេះការបង្កើតអោយមានវប្បធ៌មក្នុងការពិភាក្សារគឺជាមធ្យោបាយដ៏សំខាន់ បំផុតក្នុងសង្គមគ្រួសារនីមួយៗ។
សាកសួរដៃគូរអ្នកនៅអ្វីដែលគេមិន សប្បាយចិត្តអោយអ្នកធ្វើ និង ប្រាប់ទៅដៃគូរអ្នកវិញនៅអ្វីដែលអ្នកមិន សប្បាយចិត្តអោយដៃគូរអ្នកធ្វើដូចគ្នា។
ក្នុងរឿងប្រលោមលោកគឺល្អក្នុង ការទស្សនា រឺ អាន ប៉ុន្តែវាមិនដូចជីវិតពិតនោះទេ។ ជីវិតពិតគឺពោពេញ ដោយបញ្ហារ
ឧបសក្ក និង រឿងល្អស្ថិតនៅលាយឡំគ្នា។
ដូច្នេះទាមទារអោយយើងសិក្សារស្វែងយល់ពីគ្នាទៅវិញទៅមក និង រៀនដោះស្រាយបញ្ហានៅតាមវិថីជីវិតដែលអ្នកកំពុងតែដើរ។
ជាពិសេសគឺនៅកំឡុងពេលជីវិតគូរដំបូងរបស់អ្នក។
៣ ព្យាយាមបង្កើតឱកាស់ពិសេសជាមួយគ្នាអោយបានច្រើន។
ក្រោយរស់នៅជាមួយគ្នាយូៗទៅភាពផ្អែមល្ហែមហាក់ដូចជាបាត់បន្តិម្ដងៗ តាមរយះការងារផ្ទះដ៏មមាញឹក
សំលេងកូនយំ ការលាងចានប្រឡាក់ជា ប្រចាំ និង សកម្មភាពរវល់ផ្សេងៗ។
ប៉ុន្តែរភាពជិនណាយទាំងនេះមិនអាច ធ្វើអោយជីវិតគូររបស់អ្នករលត់សូន្យសុងភ្លាមៗនោះទេ។
អ្នកអាចធ្វើ អោយជីវិតគូររបស់អ្នកនៅតែមានភាពស្រស់បំព្រងបានតាមរយះការបង្កើត អោយមានឱកាស់ពិសេសផ្សេងៗអោយគ្នាទៅវិញទៅមក។
ការបង្កើតនៅ ឱកាស់ពិសេសអោយគ្នា ឬ ការធ្វើរឿងថ្មីៗ និង
ប្លែកៗជាមួយគ្នាអាច បង្កើតអោយមានអារម្មណ៍រំភើប និង
មានភាពទាក់ទាញហាក់បីដូចជាអ្នក ទើបតែស្គាល់គ្នាដំបូងដូច្នេះដែរ។
កុំមានអារម្មណ៍ថាវ័យរបស់អ្នកចាស់ ហើយរឿងបែបភ្ញាក់ផ្អើលទាំងនោះគឺពុំសាក់សមនិងវ័យរបស់អ្នកនោះទេ។
សូមសាកល្បងធ្វើវាឡើងអ្នកនឹងទទួលអារម្មណ៍ថាមានភាពស្និតស្នាល និង ហាក់ដូចជាអ្នកនៅក្មេងដូច្នេះដែរ។
៤ មិនថាក្នុងកាលះទេសះណាក៏ដោយអ្នកត្រូវមានកូនចិត្ត
មួយចង់រក្សារទំនាក់ទំនងអោយនៅឋិតថេរជានិរន្ត។
មួយចង់រក្សារទំនាក់ទំនងអោយនៅឋិតថេរជានិរន្ត។
នៅក្នុងសង្គមគ្រួសារបញ្ហាផ្សេងៗគ្នាតែងតែកើតមានឡើងដោយជៀសមិន ផុត។
បញ្ហាទាំងនោះមានដូចជា ជំងឺ សមាជិកគ្រួសារណាម្នាក់ទទួល មរណះភាព បាត់បង់ការងារ
ជួបវិបត្តិហិរញ្ញវត្ថុ រី មានកូនជាដើម។
រឿងដែលបានរៀបរាប់ខាងលើសុទ្ធតែធ្វើអោយមានភាពតានតឹង រឺ ស្រ្តេសជាមិនខាន។
លើសពីនេះទៅទៀតវាថែមទាំងបង្កអោយមាន ជំលោះរវាងគ្នា និង គ្នាខ្លះៗផងដែរ។
ហេតុដូចនេះអ្នកត្រូវចាំថាអ្នក មិនត្រូវអោយឧបសក្កទាំងនោះមកលប់បំបាត់លើសេចក្ដីស្រលាញ់
និង ការតស៊ូដើម្បីសភមង្គល់ដែលអ្នកមានចំពោះគ្នាជាយួមកហើយនោះទេ។
ទោះបីជាពេលខ្លះដៃគូរអ្នកជាអ្នកបង្កជំលោះក៏ដោយ។
ជាទូទៅកាលណាម្នាក់ៗព្យាយាមយកឈ្នះរៀងខ្លួនក្នុងកំឡុងពេលជំលោះ វាជៀសមិនរួចពីថ្ងៃណាមួយនិងឈានដល់ការលែងលះជាមិនខាន។
ដូច្នេះជៀសវាងជាដាច់ខាតក្នុងការព្យាយាមយកឈ្នះយកចាញគ្នា រឺ បន្តុះបង្អាប់គ្នានៅកំឡុងពេលមានជំលោះ។
អ្នកគួបង្កើតអោយមានវប្បធម៌ក្នុងការព្រឹក្សារយោបលគ្នាទៅវិញទៅមកប្រសើរជាង។ (នៅមានត)
រៀបរៀង
និង និពន្ធដោយ : សូ ណាវុធ
អត្ថបទយោង : វិគីហាវ
Loy
ReplyDeletehttp://www.paid-surveys-at-home.com/getstarted.html
ReplyDelete