សកម្មភាពជាមួយក្រុមគ្រួសារ



          ការចំនាយពេលវេលាជាមួយក្រុមគ្រួសារគឺមានសារះសំខាន់ខ្លាំងណាស់។ ពីព្រោះវាបានជួយយើងក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នា នឹង គ្នាអោយមានភាពស្អិតរមួត និង បង្កើតភាពរីករាយអោយគ្នាទៅវិញទៅមក។ បើសិនជាអ្នកមិនដឹងថាត្រូវធ្វើអ្វីខ្លះនោះ ខាងក្រោមនេះគឺជាគំនិតខ្លះៗក្នុងការជួយអ្នកអោយចំនាយពេលជាមួយក្រុមគ្រួសាររបស់អ្នក។

1-រៀបចំព្រិត្តិការណ៍ណាមួយជាពិសេសសំរាប់ក្រុមគ្រួសារនៅពេលវេលាជាក់លាក់មួយដូចជា
ដំនើរកំសាន្ត រឺ សកម្មភាពផ្សេងៗ ហើយកត់ត្រាវាក្នុងប្រតិទិន និង រៀបចំគំរោងដើម្បីនិងធ្វើ វានៅថ្ងៃនោះ។

2-      កំនត់នៅសកម្មភាពជាក់លាក់ណាមួយដែលសមាជិកគ្រប់គ្នាអាចរីករាយជាមួយវាបាន

3-      មើលកុន រី ភាពយន្តនៅផ្ទះរួមគ្នានៅរឿងណាមួយដែលគ្រប់គ្នាចង់មើល

4-      អានរឿង រឺ អត្ថបទផ្សេងអោយគ្រប់គ្នាបានស្ដាប់

5-      រៀបចំសកម្មភាពកីឡាខាងក្រៅដែលសមាជិកគ្រប់គ្នាអាចលេងបាន ដូចជាជិះកង់ ស្ទូចត្រី រី វាយតិន្និយ ល

6-      បោះតង់ ភិកនិច រឺ ឡើងភ្នំ សកម្មភាពទាំងនេះមិនចំនាយច្រើន និង​ ថែមទាំងធ្វើអោយគ្រប់គ្នាមានទំនាក់ទំនងស្អិតរមួតថែមទៀត

7-      ធ្វើនំ បង្អែម រឺ គ្រឿងហូបចុកផ្សេងៗរួមគ្នានៅផ្ទះ

8-      រៀបចំផ្ទះ  ដាំដើមឈើ រឺ ថែសួនរួមគ្នា

9-  យល់ព្រមក្នុងការចូលរួមសកម្មភាពផ្សេងៗដែលអ្នកមិនបានគ្រងទុកជាមួយក្រុមគ្រួសារ ករណីដែលពួកគេអញ្ជើញអ្នកទៅជាមួយ

រៀបរាង និង​ និពន្ធដោយ: Nemo So



Comments

Popular posts from this blog