ទី រ៉ាឌី ប្រាប់ពីវិធីរកប្រាក់ចំណូលរបស់លោកតាមអនឡាញ
ដោយមើលឃើញពីចំនួននៃអ្នកប្រើប្រាស់អ៊ីនធឺណិតមានការ កើនឡើងច្រើនក្នុងប្រទេសកម្ពុជា
លោក ទី រ៉ាឌី វ័យ៣១ឆ្នាំដែលបច្ចុប្បន្នជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានៅ សាកលវិទ្យាល័យន័រតុន
បានចាប់យកឱកាសនេះ ដើម្បីរកប្រាក់ចំណូលបន្ថែម។
លោក រ៉ាឌី បានពោលថា៖ «ខ្ញុំតែងតែប្រាប់សិស្សរបស់ខ្ញុំថា យើងអាចរកលុយតាមប្រព័ន្ធអ៊ីនធឺណិតបាន ដូច្នេះខ្ញុំចង់បង្ហាញឲ្យពួកគេឃើញជាក់ស្តែងពីអត្ថប្រយោជន៍មួយ នេះ»។
ដោយសង្កេតឃើញប្រជាជនកម្ពុជាមួយចំនួនធំ ចូលចិត្តប្រើប្រាស់របស់មួយទឹក និងចូលចិត្តដើរបិទខិត្តប័ណ្ណនានាតាមជញ្ជាំងផ្ទះ និងសាលារៀន លោក រ៉ាឌី ចាប់ផ្តើមមានគំនិតបង្កើតគេហទំព័រមួយឡើងដើម្បីឲ្យប្រជាជនកម្ពុជា ធ្វើការដោះដូរទំនិញ និងផ្សព្វផ្សាយព័ត៌មានដោយឥតគិតថ្លៃ។
លោកថា៖ «សព្វថ្ងៃពិភពលោកដើរទៅរកប្រព័ន្ធអ៊ីនធឺណិតអស់ហើយ ដូច្នេះខ្មែរយើងក៏ត្រូវដើរតាមដែរ»។
នៅដើមឆ្នាំ២០០៩ លោក ក៏បានចាប់បង្កើតគេហទំព័រមួយដោយខ្លួនឯងឈ្មោះថា «Khmer 24»ដែលជាគេហទំព័រសម្រាប់ដាក់លក់ និងទិញរបស់របរ មិនចាំបាច់បង់សេវាកម្ម នៅលើគេហទំព័ររបស់លោក។
បើតាមលោករ៉ាឌី គ្រាដំបូង នៃការបង្កើតគេហទំព័រនេះ លោកទទួលបានប្រាក់ចំណូលតែ៥០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែដោយសារមានមនុស្ស ជាច្រើនបានចូលទៅមើល ដើម្បីទិញរបស់របរ និង ដាក់លក់សម្ភារផ្សេងៗ កាន់តែច្រើនឡើងៗ ពេលនេះគេហទំព័ររបស់លោក អាចរកប្រាក់ចំណូលបានកាក់កបជាងមុនច្រើន ដែលអាចឲ្យលោកជួល បុគ្គលិកដែលជាកូនសិស្សចំនួនបួននាក់មកជួយគ្រប់គ្រងបន្ថែម។
លោកបានបង្ហើបប្រាប់ថា៖ «ការធ្វើជំនួញតាមអ៊ីនធឺណិតទាមទារឲ្យយើងចេះអត់ធ្មត់ និងខិតខំព្យាយាមពីព្រោះវាមិនមែនឲ្យផលយើងភ្លាមៗនោះទេ វាត្រូវការចំណាយពេលយូរ»។
លោក ទី រ៉ាឌី បានបន្តថា៖ «យើងផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អតិថិជន ហើយយើងក៏មានសេវាកម្មគិតថ្លៃផងដែរ។ យើងទទួលបានប្រាក់ចំណូលពីគេហទំព័រនេះ ទទួលបានតាមរយៈការផ្សាយពាណិជ្ជកម្ម។ ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតមានតម្លៃថោក បើប្រៀបធៀបជាមួយការផ្សាយតាមទូរទស្សន៍ ឬកាសែត»។
បើតាមលោកទី រ៉ាឌី សព្វថ្ងៃនេះអ្នកដែលចូលមើល Khmer 24 ជាប្រចាំមានប្រមាណជា៣៨០០០នាក់ក្នុងមួយថ្ងៃ និងមានអ្នកដែលចុះឈ្មោះថ្មីលើសពី១០០០នាក់ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយលោកសុំមិនបង្ហាញតួលេខពីតម្លៃផ្សាយពាណិជ្ជកម្ម និងចំនួនប្រាក់ចំណូលដែលគេហទំព័រនេះរកបានក្នុងមួយខែទេ។
ស្ថាបនិករូបនេះ បានបន្តថា៖ «តួលេខនៃអ្នកចូលមកមើលគេហទំព័រ Khmer 24ច្រើនបែបនេះគឺដោយសារការស្គាល់តៗគ្នា និងការគោរពគោលការណ៍ច្បាស់លាស់ ព្រោះយើងធ្វើអ្វី យើងឲ្យតម្លៃទៅលើអតិថិជន ហើយអតិថិជនក៏ត្រូវឲ្យតម្លៃមកយើងវិញផងដែរ»។
លោកថា៖ «ដោយសារតម្លៃប្រព័ន្ធអ៊ីនធឺណិតមានតម្លៃធូរថ្លៃ ចំណែកឯប្រជាជនយល់ដឹងកាន់តែច្រើនពីអ៊ីនធឺណិត និងសារៈប្រយោជន៍របស់វា ហើយសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនផងដែរនោះ ជាហេតុជំរុញឲ្យអាជីវកម្មនេះទទួលបានជោគជ័យដល់សព្វថ្ងៃ»។
លោកបានបន្ថែមទៀតថា៖ «មានមនុស្សច្រើនណាស់ដែលជោគជ័យតាមរយៈ Khmer 24 ដូច្នេះបើយើងចង់រកស៊ីយើងត្រូវតែសាកល្បង»។
បច្ចុប្បន្ននៅប្រទេសកម្ពុជាមានគេហទំព័រជាច្រើនដែលមានលក្ខណៈ ស្រដៀងគ្នានឹងគេហទំព័រ Khmer 24 តែលោក ទី រ៉ាឌី បានបញ្ជាក់ប្រាប់ថា៖ «យើង[Khmer24]អត់ធ្វើតាមគេទេ យើងធ្វើតាមរបៀបរបស់យើងដោយយើងត្រូវដើរតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់។ ខ្ញុំលេខមួយហើយ គ្មានអ្នកលេខពីរទេព្រោះអ្នកដែលស្រដៀងខ្ញុំមានច្រើនពេកមិនដឹង នៅទីណាខ្លះទេ»។
នៅដើមខែកុម្ភៈនេះលោកនឹងដំឡើងការវិវឌ្ឍនៃគេហទំព័រ Khmer 24 ដែលលោកបានរៀបចំយ៉ាងផ្ចិតផ្ចង់នូវរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកថា៖ «ឆ្នាំនេះ ជាឆ្នាំមួយដែលដល់ពេលដែលយើងធ្វើការផ្លាស់ប្តូរហើយ គោលការណ៍របស់យើងគឺមិនមែនគេហទំព័រដែលសុទ្ធតែផ្ទាំងពាណិជ្ជកម្មនោះ ទេ»។
លោកបានផ្តាំផ្ញើដល់កូនខ្មែរដែលចង់ធ្វើជំនួញតាមអ៊ីនធឺណិតថា ពេលនេះជាឱកាសល្អដូច្នេះ គួរណាស់តែចាប់ផ្តើម តែមុននឹងចាប់ផ្តើមយើងត្រូវសិក្សាថា វាបំពេញទីផ្សារបានដល់កម្រិតណាហើយ ត្រូវសិក្សាពីក្រៅប្រទេសឲ្យបានច្រើនដើម្បីយកមកអភិវឌ្ឍប្រទេស យើង៕
តឹក ច័ន្ទរចនា
អត្ថបទ: ភ្នំពេញប៉ុស្តិ៍

I am really surprised by the quality of your constant posts.You really are a genius, I feel blessed to be a regular reader of such a blog Thanks so much..What is love? ���� font copy and paste
ReplyDeleteহোয়াটসঅ্যাপ গ্রুপ
গ্রাফিক ডিজাইনার
টিউবমেট অ্যাপস
? মেয়েদের ইসলামিক নাম
ব্যবসা কাকে বলে
অরিজিনাল ভিটমেট
Mobile price bd