រឿង ដៃ ជើង និង មាត់ ច្រណែននឹងក្រពះ (បទពាក្យប្រាំពីរ)
       ថ្ងៃមួយដៃជើងនិយាយថា          ពួកយើងធ្វើការហត់នឿយក្រៃ   បែរមើលទៅមាត់មិនធ្វើអ្វី         រង់ចាំតែឆីអត់ជួយសោះ។   ជើងថាពីព្រឹកទល់ព្រលប់         ខ្ញុំដើរចរច្រប់គ្មានពេលលស់   ធ្វើការរាល់ថ្ងៃមិនអោយខ្ចោះ      ទៅនេះទៅនោះឥតស្រាកស្រាន្ត។   ដៃថ្លែងថាខ្ញុំក៏មិនស្ងៀម            ភ្ញាក់ពីព្រហាមលុបលាងប្រាណ   សម្អាតរូបកាយរួចហើយបាន     ចាប់កាន់ចំណីបញ្ចុកមាត់។   មាត់លឺដូច្នោះក៏ឆាប់ឆ្លើយ         អ្នកយល់ខុសហើយខ្ញុំក៏ហត់   រាល់ថ្ងៃហាស្តីយ៉ាងទៀងទាត់      ចំណីគ្រប់ម៉ាត់ខំទំពា។   បើថាដូច្នោះចុះអាហារ            បានទៅនរណាទទួលវា   ដៃហើយនិងជើងសួរព្រមគ្នា      មាត់ថាវាធ្លាក់ទៅក្រពះ។   ក្រពះនេះមិនដែលធ្វើអ្វី            ខ្ជិលច្រអូសក្រៃមិនអៀនខ្មាស   ...