បន្ថយ​អំបិល​ក្នុង​ម្ហូបម្ហា​សម្រាល​អាការ​ឈឺក្បាល​បាន​មួយ​កម្រិត


 
Wed, 17 December 2014
ក្រុងញូវយ៉ក: ការ​ស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​អាច​បន្ថយ​ការ​ទទួលទាន​អំបិល​បាន​បី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​នោះ វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​នូវ​រោគ​ឈឺក្បាល​បាន​មួយ​កម្រិត។
កម្រិត​ជាតិ​ប្រៃ​៣​ក្រាម​នេះ ស្មើ​នឹង​ចំនួន​ពាក់កណ្តាល​ស្លាបព្រា​កាហ្វេ ឬ​ក៏​ស្មើ​ទំហំ​ឈុត​អាហារ​ម៉ាកដូណាល់ ឬ​ឈុត​ដំឡូង​ចៀន​។
ក្រុម​អ្នក​ជំនាញ​ថា ការ​កាត់បន្ថយ​ជាតិ​អំបិល​ក្នុង​អាហារ​ពិតជា​អាច​បន្ថយ​នូវ​អាការ​ឈឺក្បាល​ បាន​មែន ព្រោះ​វា​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ និង​បន្ថយ​ចលនា​ជីពចរ​ឈាម​។
សូម្បី​មនុស្ស​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​ជួយ​បន្ថយ​ការ​ឈឺក្បាល​បាន​មួយ​កម្រិត​ដែរ​ពេល​ជាតិ​ប្រៃ​ក្នុង​ឈាម​របស់​គេ​ថយ​ចុះ​នោះ។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​មនុស្ស​ចំនួន​៤០០​នាក់ ដោយ​បាន​កត់សម្គាល់​លើ​របប​អាហារ​ពួកគេ​។ គេ​បាន​រកឃើញ​ថា ការ​បន្ថយ​ញ៉ាំ​អំបិល​៩​ក្រាម​មក​ត្រឹម​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ កាត់បន្ថយ​អាការ​ឈឺក្បាល​របស់​មនុស្ស​បាន​ចំនួន​៣១​ភាគរយ។
លោក ឡូរ៉ែន អេប៉ែល អ្នក​វិទ្យាសាស្រ្ត​មកពី​សាកលវិទ្យាល័យ​សុខាភិបាល ចន ហប់ឃីន ដ៏ល្បី​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា៖ «​ការ​កាត់បន្ថយ​ជាតិ​សូដ្យូម ឬ​ជាតិ​ប្រៃ​អាច​ជួយ​សម្រាល​អាការ​ឈឺក្បាល​របស់​មនុស្ស​»
លោក​សាស្រ្តាចារ្យ ក្រាហាម ម៉ាកក្រេហ្គ័រ មកពី​សាកលវិទ្យាល័យ​គ្វីនម៉ារី នៃ​ក្រុង​ឡុងដ៍ និង​ជា​អ្នក​ឯកទេស​របស់​អង្គការ WASH ដែល​បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ទាក់ទិន​នឹង​ជាតិ​ប្រៃ​នេះ​បាន​ឲ្យ​ ដឹងថា ការ​បន្ថយ​ទទួលទាន​អំបិល​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​អាការ​ឈឺក្បាល​ប៉ុណ្ណោះ ​ទេ ថែម​ទាំង​បន្ថយ​សម្ពាធ​ឈាម និង​ជីពចរ​ទៀត​ផង​ដែរ៕
ដកស្រង់ចេញពី: ភ្នំពេញប៉ុស្តិ៍

Comments

Popular posts from this blog