វិធីរីករាយជាមួយជីវិតក្នុងក្រុមគ្រួសារនៅពេលដែលស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ
អាថ៌កំបាំងនៃការរស់នៅប្រកបដោយសុភមង្គលគឺគ្មានអ្វីក្រៅពីការមានបំណងជ្រើសរើសយករឿង
រាវទាំងឡាយណាដែលជាសុភមង្គលអោយខ្លួនឯងមកទុកក្នុងខ្លួននោះទេ។ ខាងក្រោមនេះជា សកម្មភាពខ្លះៗដែលអាចធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងពេលដែលស្ថានភាព ហិរញ្ញវត្ថុរបស់លោកអ្នកពុំសូវល្អ។
- ធ្វើជីវិតអោយស្រស់ថ្លា: ញញឹម សើច និយាយកំប្លុកកំប្លែង និង រីករាយជាមួយអ្វីដែលខ្លួន កំពុងតែមាន។
- ធ្វើនំចំនី រឺ គ្រឿងញ៉ាំផ្សេងៗនៅផ្ទះ: ជួបជុំក្រុមគ្រួសារហើយធ្វើនំចំនីញ៉ាំរួមគ្នានៅផ្ទះ។
- ជូនកូនទៅសាលារៀន: ដុបកូនទៅសាលារៀនបណ្ដើរជជែកលែងជាមួយពួកគេបណ្ដើរ។
- ប្រលែងលេងជាមួយកូនៗ: ប្រលែងលេងជាមួយកូនៗ ជជែកកម្សាន្ត ឬ លេងល្បែង ក្មេងៗជាមួយពួកគេ។
- លាបថ្នាំក្រចកអោយកូនៗ: ការងារនេះប៉ាក៏អាចធ្វើបានដូចម៉ាក់ដែរ។
- បង្កើតកន្លែងមួយដែលលោកអ្នកអាចទុកកាដូរផ្សេងៗសម្រាប់កូនៗ: លើកទឺកចិត្តពួក គេក្នុងការប្រត្តិបត្តខ្លួនអោយល្អ រឹ បង្កើតស្នាដៃផ្សេងៗដោយយក កាដូពីកន្លែងនោះផ្ដល់អោយគេ។
- លេងល្បែង ភ្លើងខៀវ ភ្លើងបៃតង: ជំនួសអោយការស្រែកហៅកូនញ៉ាំចំនីអាហារលោក អ្នកអាចលេងល្បែងនេះជាមួយគេ។ បើភ្លើងក្រហមមានន័យថាវេនពួកគេញ៉ាំបាយបើភ្លើង ខៀវគឺវេនពួកគេលេង។
- បង្រៀនកូនអោយស្គាល់ពីលទ្ធផលនៃទង្វើរបស់ពួកគេ: បើសិនពួកគេមិនធ្វើកិច្ចការសាលា ទេគឺពួកគេផ្ទាល់នឹងទទួលផល់វិបាកនៅពេលដែលគេទៅសាលារៀន។
- រៀបចំអាហារល្ងាចអោយមានភាពទាក់ទាញ: រៀបចំតុអាហារអោយស្អាត ឬ ខុសពីធម្មតា។ លោកអ្នកក៏អាចធ្វើអោយអាហាពេលល្ងាចរបស់លោកអ្នកអោយដូចជាភិកនិចដោយក្រាល កំរាលនៅលើដំបូលផ្ទះ រឺ បរិវេនក្បែរផ្ទះណាមួយ។ រួចរៀបចំអាហារ បង្អែម ឬ ផ្លែឈើ ផ្សេងៗញ៉ាំជុំគ្នា។ សមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារនឹងចង់ចាំអនុស្សាវរីយ៍ដ៏ល្អមួយនេះ។
- ចំនាយពេលយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់ក្រុមគ្រួសារ: លេងល្បែងផ្សេងៗ អានរឿង រឺ មើលទូរទស្សន៍ជាមួយកូនៗ។ ពិភាក្សារពីការបារម្ភ រឺ បញ្ហារផ្សេងៗ និង ស្វែងរកដំនោះស្រាយរួមគ្នា។
- បង្កើតអនុស្សាវរីយ៍សប្បាយៗអោយច្រើនជាមួយកូនៗ: ពួកគេរស់នៅជាមួអ្នកមិនយូរ ប៉ុន្មានទេ។ ថ្ងៃណាមួយពួកគេនឹងចាកចេញពីអ្នកហើយមានក្រុមគ្រួសារជារបស់ពួកគេ រៀងៗខ្លួន។ ដូចនេះទាន់ពួកគេនៅជាមួយអ្នក។ អ្នកគួរតែឧស្សាហរណ៍បង្កើតអោយមាន អនុស្សារវរីយ៍ល្អៗជាមួយគ្នា។
រៀបរាង និង និពន្ធដោយ : សូ ណាវុធ
Comments
Post a Comment