បុគ្គលជោគជ័យចូលចិត្តធ្វើសកម្មភាព ៨ យ៉ាងនេះនៅយប់ថ្ងៃអាទិត្យ



តើ ​ប្រិយមិត្ត​ចូលចិត្ត​ធ្វើ​អ្វី​ខ្លះ​នៅ​​យប់​ថ្ងៃ​អាទិត្យ​? ទោះបី​ជា​​ចម្លើយ​របស់​លោក​អ្នក​យ៉ាងណា​ក៏ដោយ សូម​មិត្ត​អ្នកអាន​​សាកល្បង​យក​ទម្លាប់​របស់​លោក​អ្នក​​មក​ប្រៀបធៀប​ទៅ​នឹង​ ទម្លាប់​របស់​បុគ្គល​ជោគជ័យ​​វិញ​ម្តង​មើល៍​ថា តើ​មាន​​​ចំណុច​ណា​ខ្លះ​ដែល​ដូចគ្នា និង ចំណុច​ណា​ខ្លះ​ដែល​ខុសគ្នា?

១) ចំណាយ​ពេល​​នៅ​ជា​មួយ​គ្រួសារ មិត្តភ័ក្ដិ និង មនុស្ស​ជំនិត​ផ្សេងៗ​ទៀត
បុគ្គល ​ជោគជ័យ​យល់​ឃើញ​ថា ការ​ចំណាយ​ពេល​វេលា​ជា​មួយ​គ្រួសារ​ វា​មាន​តម្លៃ​ណាស់​ដើម្បី​សុភមង្គល។ យ៉ាងណាមិញ ពួកគេ​បុគ្គល​ប្រភេទ​នេះ​​ក៏​មិន​ភ្លេច​ដែរ​ក្នុង​ការ​​ចំណាយ​ពេល​រឹតចំណង​ មិត្តភាព​ជា​មួយ​មិត្តភ័ក្ដិ និង បុគ្គល​​ជោគជ័យ​ជា​ច្រើន​ទៀត​ដើម្បី​ឲ្យ​​ទំនាក់ទំនង​របស់​​ខ្លួន​កាន់តែ​ ប្រសើរ។

២) រៀបចំ​គម្រោង​សប្បាយៗ​នៅ​​ចុង​សប្ដាហ៍​ក្រោយ
ជាជាង ​ការ​បារម្ភ​នឹង​ការងារ​នៅ​ព្រឹក​ថ្ងៃច័ន្ទ គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា បុគ្គល​ជោគជ័យ​​រៀប​ចំ​គម្រោង​រីករាយ​ជា​មួយ​គ្រួសារ​របស់​ខ្លួន​នៅ​សប្ដាហ៍ ​ក្រោយ​​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​ថ្ងៃ​ចុង​​សប្ដាហ៍​ កាន់តែ​ពិសេស​ជា​និច្ច?​

៣) រៀបចំ​គម្រោង​សម្រាប់​ធ្វើ​សប្ដាហ៍​ក្រោយ
សកម្មភាព ​បុគ្គល​ជោគជ័យ​មួយ​ចំនួន​គេ​សង្កេត​ឃើញ​ថា បាន​សម្លឹង​មើល​ប្រតិទិន​​នៅ​រៀងរាល់​រាត្រី​យប់​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​រៀបចំ​គម្រោង​​ការងារ​សម្រាប់​ធ្វើ​នៅ​សប្តាហ៍​បន្ទាប់​ឲ្យ​​បាន​ ទាន់​ពេល​វេលា។ នេះ​ជា​ទម្លាប់​មួយ​ធ្វើ​ឲ្យ​ការងារ​ទទួល​​បាន​ជោគជ័យ ហើយ​មិន​មាន​ភាព​ស្មុគស្មាញ។

៤) ហាត់ប្រាណ
ការ​ហាត់ប្រាណ គឺ​ជា​​សកម្មភាព​មួយ​​ដ៏​សំខាន់​ផង​ដែរ​របស់​បុគ្គល​ជោគជ័យ ពីព្រោះ​ពួកគេ​យល់​ពី​​គុណ​តម្លៃ​នៃ​សុខភាព​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​បាន​ ជា​​បុគ្គល​ប្រភេទ​នេះ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​នៅ​​រៀងរាល់​ល្ងាច​ថ្ងៃ ​អាទិត្យ​ ជា​ពិសេស​នៅ​ចន្លោះ​ពី​ម៉ោង ៥ ដល់ ម៉ោង ៧ យប់ ដើម្បី​ហាត់ប្រាណ​​បង្កើន​សុខភាព​ឲ្យ​រឹងមាំ។

៥) ទទួលទាន​អាហារ​ពេល​ល្ងាច​​បាន​ត្រឹមត្រូវ​
ដោយហេតុ ​ថា បុគ្គល​ជោគជ័យ​ជា​ទូទៅ​ស្រលាញ់​សុខភាព​របស់​ខ្លួន ដូចនេះ​បុគ្គល​ប្រភេទ​នេះ មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​ទទួលទាន​អាហារ​​ មិន​ចេះ​តែ​ទទួលទាន​ផ្ដេសផ្ដាស ជា​ពិសេស​ការ​ពិសា​គ្រឿង​ស្រវឹង​ជ្រុល​ ឬ ជក់​បារី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព។
 
៦) អាន​សៀវភៅ​ (ចំណុច​ដែល​មើល​រំលង)
ការ​អាន​សៀវភៅ ជា​ពិសេស​លើ​ចំណុច​មួយ​ចំនួន​ដែល​ខ្លួន​យល់​ថា បាន​មើល​រំលង បុគ្គល​ជោគជ័យ​នឹង​យក​មក​អាន​ឲ្យ​បាន​លម្អិត​ឡើង​វិញ មុន​នឹង​ចូល​គេង​។

៧) អនុវត្ត​លើ​កា​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន
ការ​ សន្យា​នានា​ដែល​​បុគ្គល​ជោគជ័យ​ដាក់​ឡើង​​​នៅ​សប្ដាហ៍​កន្លង​ទៅ​ មិនមែន​មានន័យ​ថា ​អាច​ធ្វើ​ឲ្យ​ខ្លួន​​អនុវត្ត​បាន​១០០% នោះ​ទេ។ ហេតុដូច្នេះ​ហើយ យប់​ថ្ងៃ​អាទិត្យ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ខ្លួន​ដើម្បី​រំលឹក​វា​ឡើង​វិញ​​ ​​​នៅ​សប្ដាហ៍​ក្រោយ។​

៨) ចូល​គេង​​​យក​កម្លាំង
យ៉ាងណាមិញ ក្រៅ​ពី​សកម្មភាព​ខាងលើ បុគ្គល​ជោគជ័យ​ក៏​យក​ពេលវេលា​​យប់​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​គេង​យក​កម្លាំង​ ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការងារ​ថ្មី​នៅ​ព្រឹក​ថ្ងៃច័ន្ទ ត្បិត​អី​ខ្លួន​ពុំ​សូវ​មាន​ពេល​វេលា​សម្រាក​គ្រប់គ្រាន់​​​តាំង​ពី​ថ្ងៃ​ ច័ន្ទ រហូត​ដល់​ថ្ងៃ​សុក្រ៕
អត្ថបទដកស្រង: thenews.com

Comments

Popular posts from this blog