អត្ថប្រយោជន៍ស្លឹកគ្រៃ



គ្រាន់​តែ​ឃើញ​គល់​ស្លឹកគ្រៃ​អ្នក​នឹង​នឹក​ឃើញ​ដល់​ឆា​ក្ដៅ​សាច់​មាន់ ​​ស្ងោរ​ជ្រក់​ត្រី​ឆ្ដោរ​ និង​មុខ​ម្ហូប​ជា​ច្រើន​ទៀត​ដែល​យក​គល់ ​និង​ស្លឹក​គ្រៃ​​ជា​គ្រឿង​ផ្សំ។ ​​ក្រៅ​ពី​ជួយ​បំបាត់​ក្លិន​ឆ្អាប​នៃ​សាច់ ​និង​បង្កើន​រសជាតិ​អាហារ​ ស្លឹកគ្រៃ​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះសុខភាព។ ​តោះ​មើល​បន្តិច​មើល៍ ​ថា​វា​មាន​អត្ថប្រយោជន៍​អ្វីខ្លះទៅ?
ជួយ​ព្យាបាល​ក្ដៅ​ខ្លួន
ជួយ​បំបាត់​ក្អក ​និង​ផ្ដាសាយ

ជួយ​បំបាត់​ស្ត្រេស
ជួយ​ឲ្យ​សម្ពាធ​ឈាម​ដើរ​ស្រួល
ជួយ​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល
ជួយ​លាង​សម្អាត​រាងកាយ​ដោយ​លុប​បំបាត់​ជាតិ​គីមី​ក្នុង​រាងកាយ
​​​ជួយ​លាង​សម្អាត​សរីរាង្គ​មួយ​ចំនួន​នៃ​រាងកាយ​ដូចជា ​​តម្រង​នោម​ ​ថ្លើម​ ​លំពែង ​និង​ប្លោកនោម​ជា​ដើម
ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ដំណើរ​ការ​ល្អ
ជួយ​ឲ្យ​លំហូរ​ឈាម​ដើរ​ស្រួល
ជួយ​បំបាត់​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​រាយកាយ
​ជួយ​ឲ្យ​ដំណើរ​រដូវ​ដើរ​បាន​ល្អ
ជួយ​បំបាត់​មុន
ដឹង​ហើយ ​កុំ​ភ្លេច​បញ្ចូល​ស្លឹកគ្រៃ​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ​​បើ​មាន​កន្លែង​ទូលាយ​ អ្នក​ក៏​អាច​ដាក់​ដាំ​ស្លឹកគ្រៃ​ក្បែរ​ផ្ទះ​ដែរ ​ព្រោះ​ការ​ដាំ​​ស្លឹកគ្រៃ​មិន​មាន​អ្វី​យ៉ាប់​នោះ​ទេ​ គ្រាន់​តែ​កាត់​គល់​ដោត​លើ​ដី​ ស្រោច​ទឹក​បន្តិច​​​ជា​ការ​ស្រាច់​ទៅ​ហើយ។​ ហើយ​មួយ​ទៀត​ពេល​ត្រូវ​ការ​មិន​ចាំ​បាច់​រវល់​រត់​ទៅ​ផ្សារ​ច្រើន​ទេ ​​​នៅ​ពេល​ចង់​​ស្ល​​ភ្លាមៗ​នោះ​ទេ៕​

អត្ថបទដកស្រង់

Comments

Popular posts from this blog