គោលការណ៍ទាំង១២ សម្គាល់ពីលក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម



១. សមត្ថភាព​ផ្នែក​ទំនាក់ទំនងៈ អ្នកគ្រប់គ្រង​មានការ​ស្រឡាញ់​ពេញចិត្ត ក្នុងការ​ឮ​ពី​បុគ្គលិក​ដែល​មាន​សមត្ថភាព​ទំនាក់ទំនង ដូចជា​ការបញ្ជាក់​អំពី​ខ្លួន​របស់​ពួកគេ​ពី​អត្តចរិត
 ទោះជា​ការនិយាយស្តី ឬ​សរសេរ​ក៏ដោយ​។ ការ​ធ្វើ​ការទំនាក់ទំនង មិន​សមរម្យ​រវាង​បុគ្គលិក និង​បុគ្គលិក​អាច​ធ្វើឲ្យ​កើតមាន​ឡើង​នូវ​បញ្ហា​ជាច្រើន​នៅក្នុង​ក្រុមហ៊ុន ។​

២. ការវាយតម្លៃ​ខ្លួនឯងៈ បុគ្គលិក​ល្អ មិន​ដែល​ញញើត​ចំពោះ​ការទទួលខុសត្រូវ​ចំពោះ​ការងារ​ច្រើន​នោះឡើយ​។ ពួកគេ​ធ្វើ​កិច្ចការងារ​ដោយ​មាន​ភាពជឿជាក់ ប្រកប​ដោយ​ថាមពល
 មាន​ក្តីសប្បាយ​ចិត្តរីក​រាយ និង​ធ្វើ​រាល់​កិច្ច​ការងារ​ទាំងនោះ ដោយ​មាន​ភាពទៀងទាត់ ហ្មត់ចត់​ជានិច្ច ។​

៣.  ប្រឹងប្រែង​ធ្វើកា​រងា​រៈ បុគ្គលិក​ឆ្នើម មិន​ទាមទារ​ការស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ​ឡើយ ទោះបីជា​ការងារ​នោះ​មាន​ភាពលំបាក​បន្តិច​មែ​ន ដរាបណា​ខ្លួនគេ​មិនទាន់​បាន​សាកល្បង
​ធ្វើ​កិច្ច​ការងារ​នោះ​។ គេ​នៅតែ​ខិតខំ​ប្រឹងប្រែង ឲ្យបាន​សម្រេច​កិច្ចកា​រងារ ទោះបីជា អ្នក​ដទៃ​បាន​និយាយថា​៖ “​ពួកគេ​ធ្វើ​កិច្ចការងារ​នេះ មាន​ការលំបាក​មានកា​រ​នឿយហត់​យ៉ាង
ណាក៏ដោយ​” បុគ្គលិក​ល្អ​នៅតែ​ចិញ្ចឹមចិត្ត​ថា​៖ “​គេ​អាច​ធ្វើបាន គ្មាន​អ្វី​ដែល​មិន​អាចធ្វើ​បាន​ឡើយ​” ។ 

៤. ការផ្លាស់ប្តូរ និង​នាម​ជា​អ្នក​រៀនសូត្រ​ដ៏​ស័ក្តិ​សិទ្ធៈ បុគ្គលិក​ដែល​ដឹង​ពី​របៀប​កែប្រែ​ខ្លួន​ដោយ​ខ្លួនឯង ដើម្បី​ធ្វើការ​នៅ​កន្លែង​ថ្មី គេ​តែងតែ​ស្វែងយល់ និង​ធ្វើ​ការសិក្សា​អំពី​អ្វី​ដែល​ថ្មីៗ
 បាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ការផ្លាស់ប្តូរ​ខ្លួន ដោយ​ស្តែងឡើង​តាមរយៈ​ប្រតិបត្តិការ​ការងារ​នៅក្នុង​អង្គភាព​ផ្សេងៗ ។​

៥. ការធ្វើ​ការងារ​ជា​ក្រុមៈ ក្រុមហ៊ុន​ជាច្រើន​តែងតែ​បង្កើត​ឲ្យមាន​ការធ្វើ​កិច្ច​ការងារ​ជា​ក្រុម​។  ក្រុមហ៊ុន​ខ្លះ ទាមទារ​ឲ្យមាន​ការបង្កើត​ប្រសិទ្ធភាព​ការងារ​ក្រុម​ជា​ចម្បង​។ អ្នក​គ្រប់គ្រង​
មួយ​ចំនួន តែង​បែងចែក​ការងារ​ក្រុម​ផ្អែកទៅលើ​ការពេញចិត្ត​របស់​បុគ្គលិក ដែល​ស្ថិត​នៅ​ក្រោមបង្គាប់​របស់​ខ្លួន​។ បុគ្គលិក​មួយចំនួន ប្រៀប​ដូចជា​ត្រី​ដែល​ស្ថិត​នៅក្នុង​ទឹក ដែល​គេ​អាច
​ធ្វើ​ការងារ​នៅ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ក្រុម ក៏​ដូច​ជា​អង្គភាព​ទាំងមូល​ផង​ដែរ ។ 
៦. ការចេះ​ជួយ​គ្នា​ទៅវិញទៅមកៈ គុណ​តម្លៃ​នៃ​បុគ្គលិក​ដែល​ចេះ​ជួយ​កិច្ចការ​គ្នា​ទៅវិញទៅមក ពិត​ជា​គុណប្រយោជន៍​ដ៏​ប្រពៃ​សម្រាប់​អង្គភាព​។ បុគ្គលិក​ល្អ មិន​មាន​ការ​រុញ​រារ​ចំពោះ​ការ
ជួយ​ធ្វើ​កិច្ចការងារ​របស់​អ្នកដទៃ​។ នេះ​គឺជា​ការបង្កើត​នូវ​ទំនាក់ទំនង​ថ្មី ជាមួយ​ក្រុម​អ្នកធ្វើការងារ​ជាមួយគ្នា និង​រក្សា​នូវ​ការធ្វើ​កិច្ច​ការងារ​ឲ្យសម្រេចបាន​ជោគជ័យ ដើម្បី​ទទួល​ការ
កោតសរសើរ​ពី​អ្នកគ្រប់គ្រង ។​

៧. ភាពស្មោះត្រង់ៈ បុគ្គលិក​ល្អ គឺ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ការធ្វើ​កិច្ចការងារ​របស់​ពួកគេ​។ ពួកគេ​ខិតខំ​ធ្វើ​កិច្ច​ការងារ​ដោយ​ស្វិតស្វាញ មិន​លាក់​កម្លាំង​មិន​មាន​ការ​ខ្ជិលច្រអូស​អ្វី​ឡើយ​។
 ពួកគេ​តែងតែ​យក​ពេលវេលា​សម្រាប់​បំពេញ​កិច្ច​ការងារ និង​តួនាទី​របស់​ពួកគេ​បាន​យ៉ាង​ល្អ​ប្រពៃ​។​

៨. សីលធម៌​ល្អៈ បទបញ្ញត្តិ​ការងារ​បង្កើត​ឡើង​ដើម្បី​ធ្វើការ​អនុវត្ត​កិច្ចការងារ​ទាំងអស់​ គ្នា​។ សុជីវធម៌ សីលធម៌ និង​វិន័យ​ជា​វត្ថុ​ពិសេស ដែល​គ្រប់​ទី​កន្លែង​ការងារ​នី​មួយៗ ដែល​គេ​តែងតែ
​ធ្វើ​ការប្រតិបត្តិ និង​ចង់​ទទួល​បាន​វា​។ បុគ្គលិក​ល្អ ដើរ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន និង​ក្រិត្យក្រម​ផ្សេងៗ​ទៀត ដោយ​មិន​មាន​ការ​បំពា​បំពាន​អ្វី​ឡើយ ។​

៩. ផ្តល់​ភាពជឿជាក់ៈ បុគ្គលិក​ល្អ មិន​ត្រឹមតែ​មាន​ភាពជឿជាក់​ចំពោះ​ការធ្វើ​កិច្ច​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ចេះ​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​ការងារ និង​ចំណេះដឹង​របស់​ខ្លួន ទៅកាន់
​ក្រុមការងារ​របស់​គេ​ទាំងមូល​ទៀតផង ។​

១០. ការគួរសមៈ ការបង្កើត​នូវ​ភាព​រួសរាយ​រាក់ទាក់ និង​ការចូល​រូ​ម​គ្នា​ជាមួយ​គេឯង​វា​មិន​មាន​ការខាតបង់ ឬ​ខូចខាត ឬក៏​អន្តរាយ​អ្វី​ដល់​យើង​ឡើយ​។ បុគ្គលិក​ល្អ នៅពេល​គេ​មក​ដល់
​កន្លែង​ធ្វើ​ការងា​រ គេ​តែងតែ​ប្រើ​ភាសា​និយាយ​ទៅកាន់​មនុស្ស​គ្រប់​គ្នា​ថា​៖ “​អា​រុណ​សួស្តី​!”  ឬ​តែង​និយាយ​នូវ​ពាក្យ​ថា​៖ “​អរគុណ​! សូម​អញ្ជើញ​!  រីករាយ​ណាស់​ដែល​បាន​អញ្ជើញ​មក​!”​។
 ទាំងនេះ គឺជា​និមិត្តសញ្ញា​ដែល​បង្ហាញឲ្យឃើញ​ពី​ការប​ង្កើ​តឡើង​នូវ​គុណធម៌ ភាព​គួរសម ដែល​មាន​គុណ​តម្លៃ ជា​ការពេញចិត្ត​សម្រាប់​បុគ្គលិក​ដូចគ្នា ក៏ដូចជា​អ្នកគ្រប់គ្រង ។ 

១១. វិន័យ និង​ការ​គោរ​ពេលវេលាៈ អ្នក​គ្រប់គ្រង​គ្រប់​រូប តែងតែ​ចូលចិត្ត​ស្រឡាញ់​ពេលវេលា វិន័យ និង​ការយកចិត្តទុកដាក់រ​បស់​បុគ្គលិក​។ ពេលវេលា គឺជា​មាសប្រាក់​។ ការ​មក​ធ្វើ​ការងារ
​យឺត​ម៉ោង ការ​សម្រាក​អង្គុយលេង​ដោយ​ឥត​ប្រយោជន៍ និង​ការចាកចេញ​ពី​កន្លែង​ធ្វើ​ការងារ​ឆាប់រហ័ស គឺជា​សកម្មភាព ដែល​ធ្វើឲ្យ​មាន​ការខាតបង់​ប្រាក់ និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន
​យ៉ាងច្រើន​។ គ្មាន​អ្នក​គ្រប់គ្រង​ណា​ម្នាក់ ដែល​មាន​ការពេញចិត្ត​ចំពោះ​ទង្វើ​របស់​បុគ្គលិក​បែប​នេះឡើយ​។​

១២. មិន​និយាយ​អាក្រក់​ពី​អ្នកដទៃៈ បុគ្គលិក​ឆ្នើម តែងតែ​ជៀសវាង​ការនិយាយ​មិនល្អ (​និយាយ​ដើម​)​។ គ្រប់​គ្នា​ត្រូវតែ​មាន​ស្មារតី​ចងចាំ​ថា​៖ “​គ្រប់​គ្នា​មក​ទីនេះ​ដើម្បី​ធ្វើ​ការងារ មិនមែន​
មក​បង្កើត​បញ្ហា ឬ​នាំ​រឿង​មក​កន្លែង​ការងារ​ឡើយ​”​។ កុំ​ព្យាយាម​ធ្វើឲ្យ​ទី​កន្លែង​ធ្វើការ​ក្លាយជា​កន្លែង​សម្រាប់​និយាយ​ អាក្រក់​ពី​គេ​។ គោរព​ភាព​ឯកជន​និង​កត្តិ​យស​អ្នកដទៃ​ផង​។
 ប្រសិនបើ អ្នក​ជា​បុគ្គលិក​ម្នាក់ ចាប់ផ្តើម​ធ្វើ​ការងារ​ដោយ​ការបង្កើត​ភាព​មិន​ល្អ​នៅ​កន្លែង​ណាមួយ​ហើយ អ្នកនឹង​នៅតែ​ក្លាយ​ជា​បុគ្គល​ប្រភេទ​នេះ​ជា​រៀងរហូត​។ ចំពោះ​បុគ្គលិក​ឆ្នើម
 គេ​មិន​ខ្វល់​ពី​រឿង​ឯកជន​របស់​អ្នក​ដទៃ​ឡើយ គឺ​គេ​គិតតែ​ពី​រក​វិធី​ធ្វើ​យ៉ាងណា ដើម្បីឲ្យ​ការងា​ររបស់​គេ​ទទួលបាន​ជោគជ័យ​៕

Comments

Popular posts from this blog