មំាខ្លួនឯង តែងអស់ព្រួយ



មំាខ្លួនឯង តែងអស់ព្រួយ
-   ចេះថ្លឹងថ្លែង         ឯងនិងគេ             ទ្វេគោរព
       យល់ប្រភព          ឈប់មាក់ងាយ     លាយប្រមាទ
       សព្វកិច្ចការ          ថ្លាគំនិត               គិតឲ្យស្អាត
       យល់កំហាត  ខាតកុំខំ                សមប្រឹងប្រែង។
-   គិតការឯង           ក្រែងការគេ          ទ្វេកុសល
       គាប់គិតដល់  សល់ធនធាន មានជាក់ស្តែង
       ច្បាប់ក្រឹតក្រម      ខំគោរព               គ្រប់តំណែង
       មាំខ្លួនឯង             តែងអស់ព្រួយ      ជួយគេបាន។

Comments

Popular posts from this blog

គន្លឹះ១៤យ៉ាងក្នុងការថែរក្សារអតិថិជន