មនុស្សឈ្លក់វង្វេងនឹងសម្ភារះ
មនុស្សឈ្លក់វង្វេងនឹងសម្ភារះ
លោកមេធាវី ទទួលជោគជ័យក្នុងមុខរបរម្នាក់ បានទិញរថយន្តម៉ែកសឺដែស មួយគ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យ ត្រៀមបង្អួតមិត្តភ័ក្ដិ គាត់ទើបនឹងបើកទ្វាររថយន្ដ ចេញបានបន្តិច ស្រាប់តែ លេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។
ខឹងស្ទើរឆ្កួត គាត់ក៏លូកដៃស្ដាំរបស់គាត់ទាញយកទូរស័ព្ទពីក្នុងហោប៉ៅ ទាក់ទងទៅប៉ូលីសភ្លាម។ ប៉ុន្តែ មុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះបានត្រឹមតែឈរស្ងៀម ស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។
មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ “ខ្ញុំ មិននឹកស្មានសោះថាលោកជាមនុស្សឈ្លក់វង្វេងនឹងសម្ភារៈដល់ម្ល៉ឹង សោះ ! ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត” ។ លោកមេធាវីបើកភ្នែកក្រឡោត “លោកចង់និយាយថាម៉េចហ្នឹង ?” ។ ប៉ូលិស សើចញឹមៗ ‹លោកពិតជាមិនមានការឈឺចាប់អ្វីបន្តិចក្នុងខ្លួនទេឬ ដែលដៃឆ្វេងរបស់លោក បានដាច់បាត់ពាក់កណ្ដាល ខណៈពេលគ្រោះថ្នាក់មុននេះ?›។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ “យីឯណានាឡិការ៉ូឡិចរបស់ខ្ញុំ ?” ។

Comments
Post a Comment